សូមស្វាគមន៍មកកាន់ឧបករណ៍វិភាគទិន្នន័យរបស់គម្រោង GAIN!
ជាឧបករណ៍អន្តរកម្មមួយដែលបង្ហាញពីទីតាំងគ្រឹះស្ថានអប់រំឧត្តមសិក្សាកម្ពុជានៅលើផែនទី និងប្រមូលផ្ដុំនូវភស្តុតាងបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីផ្តល់ព័ត៌មានសម្រាប់ការរៀបចំគោលនយោបាយ និងការអនុវត្តប្រកបដោយបរិយាបន្ន។

ភស្តុតាងដែលបង្ហាញថាគ្រឹះស្ថានអប់រំឧត្តមសិក្សាកម្ពុជាកាន់តែមានភាពបរិយាបន្ន
GAIN (កំណើន និងបរិយាបន្ននៃការអប់រំឧត្តមសិក្សាកម្ពុជា គម្រោងលេខ 101178043) គឺជាគម្រោងស្រាវជ្រាវនិងអភិវឌ្ឍន៍មួយដែលផ្ដោតទៅលើការបង្កើតគំនិតផ្តួចផ្តើម និងលើកកម្ពស់សមត្ថភាពបុគ្គលិកអប់រំគ្រឹះស្ថានឧត្តមសិក្សា ដែលគម្រោងនេះទទួលបានមូលនិធិពីសហភាពអឺរ៉ុប។ គម្រោងនេះសហការជាមួយសាកលវិទ្យាល័យកម្ពុជាចំនួនប្រាំ (5) ដើម្បីប្រមូលទិន្នន័យដែលអាចទុកចិត្តបានពីស្ថាប័ន និងបម្លែងទិន្នន័យទាំងនោះទៅជាព័ត៌មានវិភាគដែលមានភាពបើកចំហ និងអាចប្រៀបធៀបបាន ដើម្បីគាំទ្រដល់ការការអភិវឌ្ឍគោលនយោបាយការអប់រំឧត្តមសិក្សាប្រកបដោយបរិយាបន្ន។
ឧបករណ៍វិភាគទិន្នន័យនេះរួមមានផែនទីអន្តរកម្មចង្អុលបង្ហាញពីស្ថាប័នដៃគូនីមួយៗ និងរបាយការណ៍វិភាគសុីជម្រៅប្រចាំឆ្នាំ ដោយចាប់ផ្តើមពីបរិយាបន្នអប់រំសម្រាប់និស្សិតមានពិការភាព (PDW) ក្នុងឆ្នាំសិក្សា 2024-2025។
ផែនទីអន្តរកម្ម
ស្វែងរកសាកលវិទ្យាល័យដៃគូនីមួយៗនៅលើផែនទីប្រទេសកម្ពុជា និងបើកមើលព័ត៌មានលម្អិតរបស់ស្ថាប័ននីមួយៗ។
ទិន្នន័យបែបបរិមាណវិស័យ
ការចូលរួម ការសម្របសម្រួល ការបន្តការសិក្សា ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល សេវាកម្ម ការបណ្តុះបណ្តាល និងការផ្ដល់មូលនិធិ។
ទិន្នន័យបែបគុណវិស័យ
បទពិសោធន៍ ឧបសគ្គ បរិយាបន្ន ការផ្គត់ផ្គង់ឬផ្ដល់អោយដែលមិនមានតម្លាភាព/យុត្តិធម៌ តម្រូវការគាំទ្រ និងការស្នើសុំសម្រាប់ការកែលម្អ។
របាយការណ៍ប្រចាំឆ្នាំ
ការវិភាគស៊ីជម្រៅប្រចាំឆ្នាំ ស្តីពីវឌ្ឍនភាពបរិយាបន្នអប់រំ នៅតាមគ្រឹះស្ថានអប់រំឧត្តមសិក្សាកម្ពុជា