របាយការណ៍ប្រចាំឆ្នាំ
ជារៀងរាល់ឆ្នាំ GAIN បោះពុម្ពផ្សាយរបាយការណ៍ស្តីពីវឌ្ឍនភាពបរិយាបន្នអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដោយរួមបញ្ចូលទិន្នន័យបរិមាណវិស័យ និងគុណវិស័យ ដែលទទួលបានពីការសិក្សាផ្ទាល់នៅតាមមូលដ្ឋាន ការស្ទង់មតិ និងការវិភាគគោលនយោបាយ។
បរិយាបន្នអប់រំនៃសាកលវិទ្យាល័យនានានៅកម្ពុជាសម្រាប់ជនពិការ
របាយការណ៍ប្រចាំឆ្នាំលើកដំបូងរបស់ GAIN វាយតម្លៃពីភាពងាយស្រួលក្នុងទទួលបានការអប់រំ និងប្រើប្រាស់សេវាកម្មគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាសម្រាប់និស្សិតមានពិការភាព និងការត្រៀមខ្លួនរបស់បុគ្គលិកអប់រំ។ របាយការណ៍នេះរួមបញ្ចូលការស្ទង់មតិ និងរបាយការណ៍ទិន្នន័យ ដើម្បីកំណត់មូលដ្ឋាននៃការចូលរួមសហការ ការសម្របសម្រួល ការបន្តការសិក្សា ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល សេវាកម្ម ការបណ្តុះបណ្តាលបុគ្គលិក និងការផ្ដល់មូលនិធិ ទៅដល់និសិ្សតដែលមានពិការភាព។
- អត្រានៃការចូលរួម និងការទទួលបានការអប់រំ
- សូចនាករវាស់វែងការសម្របសម្រួលទៅដល់និសិ្សតមានពិការភាព
- គម្លាតនៃការបន្ត និងការបញ្ចប់ការសិក្សា
- ភាពងាយស្រួលក្នុងប្រើប្រាស់ប្រពន័្ធឌីជីថល (WCAG 2.1 AA)
- ការប្រើប្រាស់សេវាគាំទ្រ
- ការបណ្តុះបណ្តាលបុគ្គលិកអំពីការអប់រំបរិយាបន្ន
- ការកំណត់ និងបែងចែកថវិការបស់គ្រឹស្ថានអប់រំឧត្តមសិក្សា ដើម្បីធានាឱ្យនិស្សិតដែលមានពិការភាពអាចទទួលបានការអប់រំ និងសេវាកម្មរបស់ស្ថាប័នបានដោយស្មើភាព
នឹងចេញផ្សាយនាពេលខាងមុខ
របាយការណ៍ប្រចាំឆ្នាំបន្ទាប់របស់គម្រោង GAIN នឹងបង្ហាញពីលទ្ធផលថ្មីៗស្តីពីបរិយាបន្ន និងភាពងាយស្រួលក្នុងទទួលបានការអប់រំ និងប្រើប្រាស់សេវាកម្មគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាសម្រាប់និស្សិតមានពិការភាព

