សូមស្វាគមន៍មកកាន់ឧបករណ៍វិភាគទិន្នន័យរបស់គម្រោង GAIN!

ជាឧបករណ៍អន្តរកម្មមួយដែលបង្ហាញពីទីតាំង​​គ្រឹះស្ថានអប់រំឧត្តមសិក្សាកម្ពុជានៅលើផែនទី និងប្រមូលផ្ដុំនូវភស្តុតាងបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីផ្តល់ព័ត៌មានសម្រាប់ការរៀបចំគោលនយោបាយ និងការអនុវត្តប្រកបដោយបរិយាបន្ន។

Students studying in a library
Partner Universities
5សាកលវិទ្យាល័យដៃគូនានា
Public Institutions
42,830និស្សិតដែលត្រូវបានកំណត់អត្តសញ្ញាណ និងប្រមូលទិន្នន័យ
Students Covered
0.29%អត្រាពិការភាពដែលបានប្រកាស
Students with Disabilities
72%ការពេញចិត្តរបស់និសិ្សតពិការភាពទៅលើសេវាគាំទ្ររបស់គ្រឹះស្ថានអប់រំឧត្តមសិក្សា

ភស្តុតាងដែលបង្ហាញថាគ្រឹះស្ថានអប់រំឧត្តមសិក្សាកម្ពុជាកាន់តែមានភាពបរិយាបន្ន

GAIN (កំណើន និងបរិយាបន្ននៃការអប់រំឧត្តមសិក្សាកម្ពុជា គម្រោងលេខ 101178043) គឺជាគម្រោងស្រាវជ្រាវនិងអភិវឌ្ឍន៍មួយដែលផ្ដោតទៅលើការបង្កើតគំនិតផ្តួចផ្តើម និងលើកកម្ពស់សមត្ថភាពបុគ្គលិកអប់រំគ្រឹះស្ថានឧត្តមសិក្សា ដែលគម្រោងនេះទទួលបានមូលនិធិពីសហភាពអឺរ៉ុប។ គម្រោងនេះសហការជាមួយសាកលវិទ្យាល័យកម្ពុជាចំនួនប្រាំ (5) ដើម្បីប្រមូលទិន្នន័យដែលអាចទុកចិត្តបានពីស្ថាប័ន និងបម្លែងទិន្នន័យទាំងនោះទៅជាព័ត៌មានវិភាគដែលមានភាពបើកចំហ និងអាចប្រៀបធៀបបាន ដើម្បីគាំទ្រដល់ការការអភិវឌ្ឍគោលនយោបាយការអប់រំឧត្តមសិក្សាប្រកបដោយបរិយាបន្ន។

ឧបករណ៍វិភាគទិន្នន័យនេះរួមមានផែនទីអន្តរកម្មចង្អុលបង្ហាញពីស្ថាប័នដៃគូនីមួយៗ និងរបាយការណ៍វិភាគសុីជម្រៅប្រចាំឆ្នាំ ដោយចាប់ផ្តើមពីបរិយាបន្នអប់រំសម្រាប់និស្សិតមានពិការភាព (PDW) ក្នុងឆ្នាំសិក្សា 2024-2025។

Interactive Map

ផែនទីអន្តរកម្ម

ស្វែងរកសាកលវិទ្យាល័យដៃគូនីមួយៗនៅលើផែនទីប្រទេសកម្ពុជា និងបើកមើលព័ត៌មានលម្អិតរបស់ស្ថាប័ននីមួយៗ។

Quantitative Data

ទិន្នន័យបែបបរិមាណវិស័យ

ការចូលរួម ការសម្របសម្រួល ការបន្តការសិក្សា ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល សេវាកម្ម ការបណ្តុះបណ្តាល និងការផ្ដល់មូលនិធិ។

Quantitative Data

ទិន្នន័យបែបគុណវិស័យ

បទពិសោធន៍ ឧបសគ្គ បរិយាបន្ន ការផ្គត់ផ្គង់ឬផ្ដល់អោយដែលមិនមានតម្លាភាព/យុត្តិធម៌ តម្រូវការគាំទ្រ និងការស្នើសុំសម្រាប់ការកែលម្អ។

Annual Reports

របាយការណ៍ប្រចាំឆ្នាំ

ការវិភាគស៊ីជម្រៅប្រចាំឆ្នាំ ស្តីពីវឌ្ឍនភាពបរិយាបន្នអប់រំ នៅតាមគ្រឹះស្ថានអប់រំឧត្តមសិក្សាកម្ពុជា